ក្រុមការងារ ស.ស.យ.ក.​ ស្រុកកោះអណ្ដែត ដឹកនាំដោយ លោក​ ចាន់​ សំណាង អភិបាលរងស្រុកកោះអណ្ដែត និងជាសមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្ តទទួលបន្ទុកស្រុកកោះអណ្ដែត

ក្រុមការងារ ស.ស.យ.ក.​ ស្រុកកោះអណ្ដែត ដឹកនាំដោយ លោក​ ចាន់​ សំណាង អភិបាលរងស្រុកកោះអណ្ដែត និងជាសមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្ត ទទួលបន្ទុកស្រុកកោះអណ្ដែត បានចូលរួមកាន់បិណ្ឌ(បិណ្ឌទី១០)​និងដាំកូ​នឈេី នៅក្នុងពុទ្ធសីមាវត្តអង្គបុរាណមហារាជធម្មស្ថាន​ ស្ថិតក្នុងភូមិប្រាសាទ​ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ  ក្រោមអធិបតីភាព ឯកឧត្ដម គិន ណែត សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្តែត រួមជាមួយលោក​លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យជុំវិញស្រុក ក្រុមការងារយុវជនស្រុក​ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិគ្រប់ភូមិក្នុងឃុំរមេញ។
ថ្ងៃសៅរ៍១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០