គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ចូលរួមសម្របសម្រួល កម្មវិធីចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា សាខាខេត្តតាកែវ ជូនដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៣៥គ្រួសារ
គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ចូលរួមសម្របសម្រួល កម្មវិធីចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា សាខាខេត្តតាកែវ ជូនដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៣៥គ្រួសារ ពិធីចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ១៣៥គ្រួសារ ស្ថិតនៅក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស ដោយក្នុង១គ្រួសារ ទទួលបានសម្ភារៈរួមមានអង្ករ២៥គីឡូក្រាម តង់១ មុង១ ភួយ១ កន្ទេល១ សារ៉ុង១ ក្រម៉ា១ អាវយឺត ជែលលាងដៃ១ដប និងទទួលបានថវិកាបន្ថែមរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវដែលពិធីនោះដែរក៏មានការចូលរួមពី លោក អិុត សារ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ញ៉ែម ស្រស់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃកប្បាសនិងជាអភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីប្រធានការិយាល័យនិងអង្គភាពចំណុះនិងជំនាញជុំវិញសាលាស្រុក លោកមេឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សា និងលោកមេភូមិ។
ថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។