សូមគោរពថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះតេជគុណ ហម សារឿន ព្រះគ្រូចៅអធិការវត្តបារាយណ៍វិហាពីរដែលបានផ្តល់អាកុល១ពីដុង៣០លីត្រ

សទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទចំពោះព្រះសង្ឃ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការងារសប្បុរសធម៌បន្ថែមទៀត។ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ក្មេងកំព្រា ជនពិការ នៅតាមមូលដ្ឋាននីមួយៗទទួលបានភាពកក់ក្ដៅ និងមានក្ដីសង្ឃឹមជាមួយនឹងការចូលរួមចំណែកពីពុទ្ធបរិស័ទក្នុងព្រះពុទ្ធសាសនាចូលរួមឧបត្ថម្ភគាំទ្រជាថវិកានិងសម្ភារ ព្រមទាំងគ្រឿងឧបភោគបរិភោគនានា។ តាមរយៈក្រុមការងារ ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ សូមគោរពថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះតេជគុណ ហម សារឿន ព្រះគ្រូចៅអធិការវត្តបារាយណ៍វិហាពីរដែលបានផ្តល់អាកុល១ពីដុង៣០លីត្រស្មេីថវិកា 65$  ដល់ ក្រុមការងារ ស.ស.យ.ក. ស្រុកទ្រាំង សម្រាប់យកទៅចាត់ចែងទិញសម្ភារៈជួយដល់សាលាមធ្យមសិក្សាទូទាំងស្រុកទ្រាំងដេីម្បីចូលរួមបង្ការការរីករាលដាលជំងឺ Covid19 កុំឱ្យកើតមាននិងឆ្លងក្នុងសហគមន៍។ សូមគោរពប្រគេនពរចំពោះព្រះអង្គសូមជួបតែពុទ្ធពរទាំងឡាយ ៤ប្រកាគឺអាយុ  វណ្ណ: សុខ: ពល: និងសម្រេចជោគជ័យគ្រប់ភារ:កិច្ច។
សូមគោរពប្រគេនពរចំពោះព្រះអង្គ សូមជួបតែពុទ្ធពរទាំងឡាយ ៤ប្រការគឺអាយុ  វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។