សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានចូលរួមអបអរសាទរក្នុងទិវាទីក្រុងស្អាតក្រោមប្រធានបទ “ ជោគជ័យទីក្រុងស្អាត ជោគជ័យទេសចរណ៍ “
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានចូលរួមអបអរសាទរក្នុងទិវាទីក្រុងស្អាតក្រោមប្រធានបទ “ ជោគជ័យទីក្រុងស្អាត ជោគជ័យទេសចរណ៍ “ ដែលស្ថិតក្រោមអធិបតីភាពឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីសំណាក់លោក-លោកស្រីអភិបាលរងខេត្ត មន្ត្រីរាជការចំណុះសាលាខេត្ត សាលាក្រុងដូនកែវ មន្ទីរ ស្ថាប័ន អង្គភាពនានា កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ គរុសិស្ស និងសិស្សានុសិស្សក្នុងក្រុងដូនកែវ ដើម្បីធ្វើការសំអាតបរិស្ថានក្នុងក្រុងដូនកែវ ព្រមទាំងបង្ហាញជូនសាធារណៈជននូវពានរង្វាន់ផ្ការំដួល២ទងដែលក្រុងដូនកែវទើបតែទទួលបាននាពេលថ្មីៗនេះ។ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានអានសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទិវាទីក្រុងស្អាត និងបានជម្រាបជូនអង្គពិធីទាំងមូលនូវផែនការអភិវឌ្ឍន៍ក្រុងដូនកែវមួយចំនួនដូចជាការជួសជុលកែលម្អវិមានឯករាជ្យអោយមានសោភ័ណ្ឌភាព និងរៀបចំឱ្យមានសួនច្បារដែលមានទំហំ៩ហិកតា ក្នុងឆ្នាំ២០១៥នេះ ហើយខេត្តមានផែនការធ្វើផ្លូវចំនួន១៤ខ្សែក្នុងក្រុង ។ បន្ទាប់ពីនោះនឹងអភិវឌ្ឍន៍ផ្លូវក្នុងក្រុងទាំងអស់អោយក្លាយជាផ្លូវកៅស៊ូ។