សទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទចំពោះព្រះសង្ឃ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការងារសប្បុរសធម៌
សទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទចំពោះព្រះសង្ឃ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការងារសប្បុរសធម៌បន្ថែមទៀត។ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ក្មេងកំព្រា ជនពិការ នៅតាមមូលដ្ឋាននីមួយៗទទួលបានភាពកក់ក្ដៅ និងមានក្ដីសង្ឃឹមជាមួយនឹងការចូលរួមចំណែកពីពុទ្ធបរិស័ទក្នុងព្រះពុទ្ធសាសនាចូលរួមឧបត្ថម្ភគាំទ្រជាថវិកានិងសម្ភារ ព្រមទាំងគ្រឿងឧបភោគបរិភោគនានា។
តាមរយៈក្រុមការងារ ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ សូមគោរពថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះតេជគុណ សែម សឿន ព្រះគ្រូចៅអធិការវត្តសេរីសោភ័ណ្ឌ (ហៅវត្តព្រៃមៀន) និងព្រះតេជគុណ ពន្លក ព្រះគ្រូសូត្រស្តាំវត្តព្រៃមៀន ដែលបានផ្តល់ថវិកា ២៤០.០០០ រៀលដល់ ក្រុមការងារ ស.ស.យ.ក. ស្រុកទ្រាំង សម្រាប់យកទៅចាត់ចែងទិញសម្ភារៈជួយដល់សាលាមធ្យមសិក្សាទូទាំងស្រុកទ្រាំងដេីម្បីចូលរួមបង្ការការរីករាលដាលជំងឺ Covid19 កុំឱ្យកើតមាននិងឆ្លងក្នុងសហគមន៍។
សូមគោរពប្រគេនពរចំពោះព្រះអង្គ សូមជួបតែពុទ្ធពរទាំងឡាយ ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។