យុវជន និងព្រះពុទ្ធសាសនា
យុវជន និងព្រះពុទ្ធសាសនា
យុវជន ស.ស.យ.ក. ស្រុកអង្គរបុរី បានចូលរួមដាំដើមឈើ និងកាន់បិណ្ឌទី៨ នៅវត្តគំនូរ ស្ថិតនៅឃុំព្រែកផ្ទោល ស្រុកអង្គរបូរី
ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹង បិណ្ឌ ៩ រដ្ឋបាលស្រុកអង្គរបូរី ដឹកនាំដោយលោក ឃុន បូរ ប្រធានក្រុមប្រឹក្សាស្រុក និង លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុក ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ធី ចរិយា សមាជិកក្រុមប្រឹក្សាខេត្តតាកែវ និងសហការី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក លោកប្រធានការិយាល័យគយ និងរដ្ឋាករស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ស.ស.យ.ក. ស្រុក ក្រុមប្រឹក្សាឃុំព្រែកផ្ទោល និងប្រជាពលរដ្ឋបានចូលរួមដាំកូនឈើ នៅបរិវេណវត្តគំនូរ និងកាន់បិណ្ឌ រាប់បាត ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ដែលបានចែកឋានទៅ។
ក្នុងនោះលោក ឃុន បូរ និង លោក ឌឹម គឹមសាន ព្រមទាំងសហការី បានប្រគេននូវទេយ្យទាន គ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃ និងបច្ច័យកសាងមួយចំនួនផងដែរ។
ថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០