ព្រះពុទ្ធសាសនាដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរបច្ចុប្បន្ន

«ព្រះពុទ្ធសាសនាដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរបច្ចុប្បន្ន»
ព្រះគ្រូចៅអធិការវត្តតេជោសទ្ធារាម បានហ្លួង បានផ្ដល់នូវបច្ច័យ សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគនានាដល់ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ សប្បុរសធម៌នានាក្នុងមូលដ្ឋាន។ តាមរយៈសកម្មភាពកន្លងមករបស់ ស.ស.យ.ក. ពិតជាបានផ្ដល់នូវសេចក្ដីទុកចិត្ត និងជំនឿចិត្តយ៉ាងពិតប្រាកដពីបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ដែលជាមោទកភាពដ៏ខ្ពង់ខ្ពស់បំផុត និងការលើកទឹកចិត្តដើម្បីក្រុមគ្រួសារ ស.ស.យ.ក. បន្តសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌នានា ប្រកបដោយសេចក្ដីជ្រះថ្លា និងសោមនស្សរីករាយ។  ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ក្មេងកំព្រា តែងតែទទួលបានភាពកក់ក្ដៅពីអាជ្ញាធរគ្រប់មូលដ្ឋាន អង្គការ សមាគមន៍ ព្រះសង្ឃគ្រប់ព្រះអង្គ សប្បុរសជន ក៏ដូចជាក្រុមការងារ ស.ស.យ.ក. នៅគ្រប់ឃុំ សង្កាត់ ក្រុង ស្រុក ផងដែរ។
ថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។