ក្រុមការងារ ស.ស.យ.ក.ស្រុកព្រៃកប្បាស បានចូលរួមលើកផ្ទះប្អូនស្រី មាស កាក់ ដែលជាស្រ្តីមេម៉ាយមានជីវភាពខ្វះខាត មានកូន២នាក់នៅក្នុងបន្ទុក រស់នៅក្នុងភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ

ក្រុមការងារ ស.ស.យ.ក.ស្រុកព្រៃកប្បាស បានចូលរួមលើកផ្ទះប្អូនស្រី មាស កាក់ ដែលជាស្រ្តីមេម៉ាយមានជីវភាពខ្វះខាត មានកូន២នាក់នៅក្នុងបន្ទុក រស់នៅក្នុងភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ផ្ទះប្អូនស្រីជាផ្ទះដែលក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស ជួយសាងសង់ឡើងកាលពីឆ្នាំ២០១៦ តែដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០ ធ្វើឱ្យផ្ទះ១ខ្នងនេះមានការខូចខាត និងបាក់បែកផ្នែកមួយចំនួន។ ដោយមើលឃើញអំពីការលំបាករបស់ប្អូនស្រី និងមានការចង្អុលបង្ហាញពីលោកអភិបាលស្រុក ក្រុមការងារ ស.ស.យ.ក. ស្រុកបានសហការជាមួយលោកមេភូមិ និងប្រជាពលរដ្ឋនៅក្បែរនោះ រៀបចំលើកតម្រង់ផ្ទះ និងជួសជុលផ្ទះនោះជូនគាត់ដើម្បីមានកន្លែងស្នាក់នៅបានសមរម្យ។
ថ្ងៃ ព្រហស្បតិ៍ ៨រោច ខែ ភទ្របទ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។