ស.ស.យ.ក-តាកែវ រួមចំណែកក្នុងការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានមត្តេយសិក្សា និងសេវាអប់រំកុមារតូច គ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សា ក្នុងដំណាក់កាលទី២ ដោយគ្មានជំងឺកូវីដ-១៩ ជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក

ស.ស.យ.ក-តាកែវ រួមចំណែកក្នុងការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានមត្តេយសិក្សា និងសេវាអប់រំកុមារតូច គ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សា ក្នុងដំណាក់កាលទី២ ដោយគ្មានជំងឺកូវីដ-១៩ ជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក។ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស សហការជាមួយក្រុមការងារ ស.ស.យ.ក. វិស័យសុខាភិបាលខេត្តតាកែវ រៀបចំកម្មវិធីផ្សព្វផ្សាយអំពីវិធីបង្ការ និងការពារជំងឺកូវីដ-១៩ ជំងឺគ្រុនឈីក និងគ្រុនឈាម និងចែកអាកុល ជែលសម្លាប់មេរោគ ប្រដាប់ដាក់អាកុល និងខិត្តប័ណ្ណ ផ្សព្វផ្សាយអំពីជំងឺកូវីដ-១៩ ជំងឺគ្រុនឈីក គ្រុនឈាម ដល់វិទ្យាល័យ   អនុវិទ្យាល័យ សាលាបឋមសិក្សា មត្តេយ្យសិក្សារដ្ឋ និងមត្តេយ្យសិក្សាសហគមន៍សរុបចំនួន៧០ អង្គភាពនៅទូទាំងស្រុកព្រៃកប្បាស ក្រោមអធិបតីភាព លោក ញ៉ែម ស្រស់ អភិបាលនៃគណ:អភិបាលស្រុកព្រៃកប្បាស និង លោក ឡោ វីរឹទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ដោយមានការចូលរួមពីលោកអធិការនគរបាលស្រុក លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកគ្រូ អ្នកគ្រូ តំណាងសាលា អង្គភាពទាំងអស់ខាងលើផងដែរ។ សម្ភារៈដែលចែកជូនរួមមាន ជែល ចំណុះ១លីត្រចំនួន១២០ដប  ជែលចំណុះ ៣០០ម.ល ចំនួន ៥០ដប អាកុលប៊ីដុងចំណុះ៣០ល ចំនួន ១១ប៊ីដុង ប្រដាប់បាញ់អាកុលចំណុះ ៥០០ម.ល ចំនួន ៥០ និងខិត្តប័ណ្ណមួយចំនួនទៀត។ សម្ភារៈដែលចែកជូនក្នុងឱកាសនេះមានការចូលរួមពីលោកអភិបាលនៃគណ:អភិបាលស្រុកព្រៃកប្បាស លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ព្រះតេជគុណព្រះគ្រូចៅអធិការវត្ត ក្រុមការងារ ស.ស.យ.ក. វិស័យសុខាភិបាល តាមរយៈលោក អូម សុធឿន  ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ស្រុក និងសប្បុរសជននានា។
ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។