យុវជន ស.ស.យ.ក. ស្រុកទ្រាំង បានចូលរួមកាន់បិណ្ឌទី៦ នៅវត្តព្រៃផ្អាវ ស្ថិតក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ

យុវជន ស.ស.យ.ក. ស្រុកទ្រាំង បានចូលរួមកាន់បិណ្ឌទី៦ នៅវត្តព្រៃផ្អាវ ស្ថិតក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ ស.ស.យ.ក. ស្រុកទ្រាំង ដែលមាន លោក អ៊ុ ចំរើន អភិបាលរងស្រុក និងជាប្រធាន ស.ស.យ.ក. ស្រុកទ្រាំង ព្រមទាំងសមាជិក សមាជិកា បានចូលរួមជាមួយ លោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុក លោក ឈួន ផាន់នី អភិបាលនៃគណៈអភិបាលស្រុកទ្រាំង រួមជាមួយមន្រ្តីរាជការចំណុះសាលាស្រុកទ្រាំង នាំយកបច្ច័យ និងទេយ្យវត្ថុនានាប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៦៤ នៃវេនបិណ្ឌទី៦ នៅវត្តព្រៃផ្អាវ ស្ថិតក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ ពិធីបុណ្យកាន់បិណ្ឌ ព.ស.២៥៦៤ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ សូមបងប្អូនបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ទឹកអាល់កុល និងពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន។ កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩ឱ្យសោះ ព្រោះជាជំងឺឆ្លងរាតត្បាតដ៏សាហាវនិងពុំទាន់មានថ្នាំព្យាបាលនោះទេ។  
ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០