ស.ស.យ.ក-តាកែវ ដោយបានរៀបចំដើមផ្កាប្រាក់ដើម្បីចូលរួមបុណ្យផ្ការស្មីសាមគ្គីដង្ហែទៅកាន់វត្តសីហរតនារាម

ស.ស.យ.ក-តាកែវ ដោយបានរៀបចំដើមផ្កាប្រាក់ដើម្បីចូលរួមបុណ្យផ្ការស្មីសាមគ្គីដង្ហែទៅកាន់វត្តសីហរតនារាម ស្ថិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្ត ជាពិសេសក្នុងពេលបច្ចុប្បន្ននេះរបងវត្តនៅមិនទាន់កសាងរួចរាល់នៅឡើយ។ សូមបញ្ជាក់ផងដែរថាបច្ច័យ ស.ស.យ.ក-តាកែវ សរុបមានចំនួន ៣៨២,០០០៛ (បីរយប៉ែតសិបពីរពាន់រៀល)។