វគ្គបំប៉នស្ដីពីយុវជនស្ម័គ្រចិត្តក្នុងនិងក្រៅសាលា

« វគ្គបំប៉នស្ដីពីយុវជនស្ម័គ្រចិត្តក្នុងនិងក្រៅសាលា »
សមាជិក សមាជិកា ស.ស.យ.ក. ស្រុកត្រាំកក់ ចំនួន ៥០រូប បានចូលរួមក្នុងពិធីបើកវគ្គបំប៉នស្ដីពីយុវជនស្ម័គ្រចិត្តក្នុងនិងក្រៅសាលា ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ។ 
វគ្គបំប៉ននេះធ្វើឡើងចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំនៃវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម។ បន្ថែមពីការសិក្សាម៉ោងរដ្ឋនៅក្នុងសាលា ការងារនិងកិច្ចការសង្គមប្រចាំថ្ងៃគឺជាបំណិនជីវិតដ៏ល្អប្រសើរមួយក្នុងការធ្វើឱ្យមានគំនិតច្នៃប្រឌិតខ្ពស់ និងមានស្មារតីម្ចាស់ក្នុងការគ្រប់គ្រងនិងដឹកនាំជីវិតរបស់សិស្សនិស្សិតគ្រប់រូបបន្ថែមពីលើចំណេះដឹងជាទ្រឹស្ដីទូទៅដែលទទួលបានពីលោកគ្រូ អ្នកគ្រូ នៅក្នុងសាលា។