យុវជននិងបរិស្ថាន
យុវជននិងបរិស្ថាន
លោក ឃុន បូរ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានដឹកនាំលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំព្រែកផ្ទោល ក្រុមប្រឹក្សាឃុំគោកធ្លក យុវជន ស.ស.យ.ក. ស្រុក ព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្តភ្នំដា បានចុះដាំកូនឈើ និងសំអាតបរិស្ថាន ជុំវិញរមណីយដ្ឋានប្រាសាទភ្នំដា ស្ថិតក្នុងឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ៕
ថ្ងៃសៅរ៍ ៣ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០