យុវជនស.ស.យ.កស្រុកព្រៃកប្បាសបានចូលរួមកាន់បិណ្ឌទី១ នៅវត្តព្រៃល្វា ស្ថិតក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ
យុវជនស.ស.យ.កស្រុកព្រៃកប្បាសបានចូលរួមកាន់បិណ្ឌទី១ នៅវត្តព្រៃល្វា ស្ថិតក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
លោក អ៊ិត សារ ប្រធានក្រុមប្រឹក្សាស្រុក លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បស រួមជាមួយមន្រ្តីរាជការនៅជុំវិញនិងចំណុះសាលាស្រុកព្រៃកប្បាស និងយុវជនស.ស.យ.កស្រុកព្រៃកប្បាស បាននាំយកបច្ច័យចំនួន ២.០២០.០០០៛ និងទេយ្យវត្ថុរួមមាន អង្ករ១០០គីឡូក្រាម មី៥កេះ ទឹកសុទ្ធ១០កេះ ខារ៉ាបាវ២កេះ បាកាស ២កេះ សាដក៧កញ្ចប់ និងទេយ្យវត្ថុមួយចំនួនទៀត ទៅប្រគេនព្រះសង្ឃ ក្នុងពីធីកាន់បិណ្ឌទី១ នៅវត្តព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ។
នៅរសៀលថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២០