ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកបច្ច័យចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោកមេភូមិថ្លុកដូនទុំ
ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកបច្ច័យចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោកមេភូមិថ្លុកដូនទុំ។
អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស ដឹកនាំដោយ លោក ញ៉ែម ស្រស់ និងមានការចូលរួមពី លោក អ៊ុម សារឿន អភិបាលរងស្រុក លោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុក លោក សំ ណាត ប្រធានការិយាល័យនីតិកម្ម និងសម្របសម្រួលវិវាទមូលដ្ឋាន និងក្រុុមការងារ ស.ស.ស.យ.ក ស្រុក បាននាំយកបច្ច័យចំនួន២០០.០០០៛ របស់រដ្ឋបាលស្រុក រួមជាមួយគ្រឿងឧបភោគបរិភោគដូចជាអង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ មី១កេះ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត និងបច្ច័យ ១៤០.០០០៛ របស់ក្រុមការងារ ស.ស.យ.ក. ស្រុក ទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោក ឡេង ប៉េង មេភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។
ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០