នៅទីនេះ ស.ស.យ.ក-តាកែវ « យើងតែងតែជួបប្រជុំគ្នាជាប្រចាំដើម្បីពិនិត្យ តាមដានការអនុវត្តសកម្មភាពកន្លងមក និងលើកទិសដៅការងារបន្ត ដើម្បីបុព្វហេតុជាតិមាតុភូមិ »

នៅទីនេះ ស.ស.យ.ក-តាកែវ « យើងតែងតែជួបប្រជុំគ្នាជាប្រចាំដើម្បីពិនិត្យ តាមដានការអនុវត្តសកម្មភាពកន្លងមក និងលើកទិសដៅការងារបន្ត ដើម្បីបុព្វហេតុជាតិមាតុភូមិ » បរិការណ៍បច្ចុប្បន្នវិវត្តន៍ជឿនលឿនឥតឈប់ឈរ ដែលតម្រូវឱ្យយើងគ្រប់រូប ជាពិសេសយុវជន ត្រូវពង្រឹងសមត្ថភាព ពន្លឿនការអភិវឌ្ឍខ្លួន ដើរស្របឱ្យទាន់សម័យកាល ដើម្បីក្លាយជាសរសេរទ្រូងដ៏រឹងមាំរបស់សង្គមជាតិ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បានធ្វើការប្រជុំបូកសរុបការងារប្រចាំខែសីហា និងលើកទិសដៅបន្ត ខែកញ្ញា ឆ្នាំ២០២០ ដោយផ្ដោតសំខាន់ទៅលើកិច្ចការងារសង្គម មនុស្សធម៌ ការងារផ្សព្វផ្សាយពីជំងឺឆ្លងនានា ដូចជាជំងឺកូវីដ-១៩ ជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម និងយុទ្ធនាការពលរដ្ឋល្អ។
ថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០