ថវិកាសប្បុរសធម៌របស់ សមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី និងសប្បុរសជនក្នុងមូលដ្ឋាន ត្រូវបានប្រគល់ជូនក្រុមគ្រួសារប្អូនស្រីអាយុ១០ឆ្នាំមួយរូប ដែលមានជំងឺបេះដូងចំហ
ថវិកាសប្បុរសធម៌របស់ សមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី និងសប្បុរសជនក្នុងមូលដ្ឋាន ត្រូវបានប្រគល់ជូនក្រុមគ្រួសារប្អូនស្រីអាយុ១០ឆ្នាំមួយរូប ដែលមានជំងឺបេះដូងចំហ ដើម្បីសម្រាលបន្ទុកចំណាយរបស់ក្រុមគ្រួសារ។ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី ដឹកនាំដោយ លោក ជា សម្បត្តិ អនុប្រធាន ស.ស.យ.ក. ស្រុកអង្គរបូរី និងលោក លោកស្រី អនុប្រធាន ព្រមទាំងលោកអនុប្រធានភូមិ ភូមិស្ទឹងកំបុត បាននាំយកថវិកា ចំនួន ១០០ ០០០៛ របស់ លោក នាង សុខុម និងភរិយា និងថវិការបស់សប្បុរសជនមួយចំនួន សរុប ២០០ ០០០៛ ទៅជូនដល់ប្អូនស្រី អាំ មីរ៉ស អាយុ ១០ឆ្នាំ រស់នៅក្នុងភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ មានជំងឺបេះដូងចំហ និងដុះសាច់ក្នុងបេះដូង។
ក្រុមការងារ ស.ស.យ.ក. ខេត្តតាកែវ សូមជូនពរប្អូនស្រីឱ្យបានឆាប់ជាសះស្បើយ និងមានសុខភាពល្អ។
ថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០