កូនឈើចំនួន១៥០ដើម ជាអំណោយដ៏ថ្លៃថ្លារបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ត្រូវបាននាំយកទៅដាំនៅបរិវេណវត្តកោះ
កូនឈើចំនួន១៥០ដើម ជាអំណោយដ៏ថ្លៃថ្លារបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ត្រូវបាននាំយកទៅដាំនៅបរិវេណវត្តកោះ
ស.ស.យ.ក. ស្រុកអង្គរបូរី បាននាំយកកូនឈើចំនួន ១៥០ដើម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ចូលរួមជាមួយអាជ្ញាធរស្រុកអង្គរបូរី ដាំនៅក្នុងបរិវេណវត្តកោះ ស្ថិតក្នុងឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ពិធីដាំកូនឈើនេះមានការចូលរួមពី លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី លោក លោកស្រី អភិបាលរងស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរឃុំបាស្រែ ព្រះសង្ឃ អាចារ្យគណៈកម្មការវត្តកោះ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកអង្គរបូរី ដឹកនាំដោយ លោក ជា សម្បត្តិ អនុប្រធាន ស.ស.យ.ក. ស្រុកអង្គរបូរី និងសមាជិក សមាជិកា ស.ស.យ.ក. ស្រុកអង្គរបូុរី ខេត្តតាកែវ។
ថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០