អរគុណក្រុមគ្រួសារស.ស.យ.ក. ទូទាំងប្រទេសដែលបានស្ម័គ្រចិត្ត ចូលរួម លះបង់ និងតស៊ូជាមួយគ្នាគ្រប់ពេលវេលា គ្រប់ទីកន្លែងក្នុងសកម្មភាពសង្គម ដើម្បីកម្ពុជា និងប្រជាជនកម្ពុជា

អរគុណក្រុមគ្រួសារស.ស.យ.ក. ទូទាំងប្រទេសដែលបានស្ម័គ្រចិត្ត ចូលរួម លះបង់ និងតស៊ូជាមួយគ្នាគ្រប់ពេលវេលា គ្រប់ទីកន្លែងក្នុងសកម្មភាពសង្គម ដើម្បីកម្ពុជា និងប្រជាជនកម្ពុជា។
អរគុណក្រុមគ្រួសារស.ស.យ.ក. ទូទាំងប្រទេសដែលតែងតែកសាងបាននូវមោទកភាពជាតិ និងនាំយកនូវកិត្តិនាម និងកិត្តិសព្ទល្បីរន្ទឺរបស់កម្ពុជាទៅកាន់ពិភពលោក។ 
អរគុណក្រុមគ្រួសារស.ស.យ.ក. ទូទាំងប្រទេសដែលរក្សាបាននូវសាមគ្គីភាព វិបុលភាព មោទកភាព និងភាពជាអមតៈនៃមហាក្រុមគ្រួសារយុវជនកម្ពុជាកន្លងមក និងទៅថ្ងៃអនាគត។ 
ថ្ងៃនេះ យើងខ្ញុំសូមណែនាំ និងផ្តល់ជូននូវសមិទ្ធផលថ្មីដែលស្តែងចេញពីការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា និងដើម្បីជាការតបស្នងសងគុណដល់ការចូលរួមជាមួយគ្នាកន្លងមកនោះគឺ ប័ណ្ណសមាជិកភាព ស.ស.យ.ក. និងកម្មវិធីApp ស.ស.យ.ក.។   
ជាមួយអតីតកាល ស.ស.យ.ក.សម្លឹងទៅមុខ