គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិកា លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិកា លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស  និងទឹកផ្លែឈើ ២កេះ ទឹកត្រចៀកកាំ២យួរ នំធុង១ធុង  ទៅសួរសុខទុក្ខលោក អ៊ុំ សុខ សុផុន អតីតអនុប្រធានការិយាល័យអបរំ យុវជន និងកីឡាស្រុកព្រៃកប្បាស ត្រូវជាជីតារបស់លោក ជា តយ សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស កំពុងមានជំងឺជាទម្ងន់ ដែលទើបត្រឡប់មកពីមន្ទីរពេទ្យ ហើយសព្វថ្ងៃកំពុងសម្រាកនៅគេហដ្ឋានរបស់គាត់ ស្ថិតក្នុងភូមិ ត្រពាំងអង្គ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។  ការទៅសួរសុខនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយកសាលាក្នុងកម្រងពាមមង្គលបូរីផងដែរ។
រសៀលថ្ងៃ ពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។