តើយើងការពារខ្លួនពីជំងឺកូវីដ-១៩ ពីជំងឺគ្រុនឈីក ពីជំងឺគ្រុនឈាម បានយ៉ាងដូចម្ដេច? ទាំងនេះគឺជាប្រធានបទដែល ស.ស.យ.ក. ខេត្តតាកែវ បានសហការជាមួយមន្ទីរសុខាភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន
តើយើងការពារខ្លួនពីជំងឺកូវីដ-១៩ ពីជំងឺគ្រុនឈីក ពីជំងឺគ្រុនឈាម បានយ៉ាងដូចម្ដេច? ទាំងនេះគឺជាប្រធានបទដែល ស.ស.យ.ក. ខេត្តតាកែវ បានសហការជាមួយមន្ទីរសុខាភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន រៀបចំវគ្គបណ្ដុះបណ្ដាល និងកំពុងធ្វើការបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត។ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកត្រាំកក់ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ជំងឺគ្រុនឈីក ជំងឺគ្រុនឈាម និងវិធានការការពារនៃជំងឺទាំងនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងមូលដ្ឋាននៃឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះមានការចូលរួមពីអាជ្ញាធរឃុំ ប៉ុស្ដិ៍រដ្ឋបាល មន្រ្តីសុខាភិបាល មេភូមិ និងអនុភូមិគ្រប់ភូមិទូទាំងឃុំ។ អាជ្ញាធរនៅក្នុងមូលដ្ឋានដែលអញ្ជើញចូលរួមនឹងទទួលបាននូវព័ត៌មានបន្ថែមស្ដីពីការការពារនៃជំងឺឆ្លងខាងលើ និងអាចផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងនិងក្បែរមូលដ្ឋានរបស់ខ្លួនផងដែរ។ ជាពិសេសឱកាសនៃការឈប់សម្រាកជិតខិតមកដល់ បងប្អូនដែលនឹងមានគម្រោងធ្វើដំណើរកម្សាន្តនឹងបានជ្រួតជ្រាបបន្ថែមស្ដីពីការត្រៀមខ្លួនការពារជាមុនផងដែរកុំឱ្យកើតមានឆ្លងជំងឺទាំងអស់នៅក្នុងសហគមន៍របស់យើង។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០