វគ្គបណ្ដុះបណ្ដាលជនបង្គោល ស.ស.យ.ក. ស្រុកបាទី នៅតាមវិទ្យាល័យទាំង៧ ទូទាំងស្រុកបាទី

វគ្គបណ្ដុះបណ្ដាលជនបង្គោល ស.ស.យ.ក. ស្រុកបាទី នៅតាមវិទ្យាល័យទាំង៧ ទូទាំងស្រុកបាទី
គណៈកម្មាធិការ ស.ស.យ.ក. ស្រុកបាទី ដឹកនាំដោយ លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី បានរៀបចំវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយស្ដីពីវិធានការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដល់ជនបង្គោល ស.ស.យ.ក. ស្រុកបាទី មកពីវិទ្យាល័យទាំង៧ ទូទាំងស្រុកបាទី។ វគ្គបណ្ដុះបណ្ដាលនេះក៏មានការអញ្ជើញចូលរួមធ្វើបទបង្ហាញពី លោក អ៊ូ ពន្លក ជនបង្គោល ស.ស.យ.ក. ស្រុកបាទី លោក ង៉ែត រស្មី គ្រូបង្គោលវិស័យសុខាភិបាល លោក យុគ សុផុន ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកបាទី លោកនាយក នាយករង និងយុវជននៅតាមវិទ្យាល័យខាងលើផងដែរ។
ថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០