យុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដោយ ស.ស.យ.ក. ស្រុកគិរីវង់ និងការិយាល័យស្រុកប្រតិបត្តិស្រុកគិរីវង់
យុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដោយ ស.ស.យ.ក. ស្រុកគិរីវង់ និងការិយាល័យស្រុកប្រតិបត្តិស្រុកគិរីវង់។ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ ដឹកនាំដោយ លោក ឃ្លាំង សុពុទ្ធី អនុប្រធាន ស.ស.យ.ក. ស្រុកគិរីវង់ បានសហការជាមួយការិយាល័យស្រុកប្រតិបត្តិគិរីវង់ ផ្សព្វផ្សាយស្ដីពីវិធានការបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ការយល់ដឹងនិងបង្ការពីជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ ពិធីនេះមានការចូលរួមពីគណៈកម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ លោកវេជ្ជបណ្ឌិត នុត សុផល មន្រ្តីសុខាភិបាលនៃការិយាល័យស្រុកប្រតិបត្តិ លោក ណុំ ពូន ជនបង្គោល ស.ស.យ.ក. ស្រុកគិរីវង់ និងតំណាងសហគមន៍ ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំ។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០