ថ្ងៃឈប់សម្រាកជិតមកដល់ មិនភ្លេចកូវីដ-១៩ រំលឹកគ្រុនឈីកនិងគ្រុនឈាម!
ថ្ងៃឈប់សម្រាកជិតមកដល់ មិនភ្លេចកូវីដ-១៩ រំលឹកគ្រុនឈីកនិងគ្រុនឈាម!
គណ:កម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស សហការជាមួយមណ្ឌលសុខភាពតាំងយ៉ាប បានចុះផ្សព្វផ្សាយពីវិធីបង្ការជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល រោគសញ្ញា និងវិធីបង្ការជំងឺគ្រុនឈីក និងជំងឺគ្រុនឈាមនៅតាមសហគមន៍ នៅក្នុងឃុំតាំងយ៉ាប ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំតាំងយ៉ាប លោកមេភូមិ។
ទន្ទឹមនឹងដំណើរកម្សាន្តនាថ្ងៃឈប់សម្រាកខាងមុខនេះ សូមពុកម៉ែបងប្អូនមេត្តាប្រុងប្រយ័ត្នខ្ពស់ទាំងកុមារ និងចាស់ជរា អនុវត្តវិធានអនាម័យ ដោយការលាងសម្អាតដៃឱ្យបានត្រឹមត្រូវ ពាក់ម៉ាសឬក្រមាជាប់ជាប្រចាំ លុបបំបាត់ព្រៃជុំវិញផ្ទះ សម្រាកក្នុងមុងទាំងយប់និងថ្ងៃ ហើយករណីមិនស្រួលខ្លួន សូមទៅពិគ្រោះជាមួយគ្រូពេទ្យដែលនៅជិតលោកអ្នកបំផុត។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០