ការដែលបងប្អូនប្រជាពលរដ្ឋយើងបានជ្រួតជ្រាបច្បាស់ពីវិធានការការពារខ្លួន និងរក្សាអនាម័យខ្លួនកាន់តែច្បាស់ជាមុននេះ គឺជារបាំងសុវត្ថិភាពដ៏ល្អប្រសើរមួយសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់

ការដែលបងប្អូនប្រជាពលរដ្ឋយើងបានជ្រួតជ្រាបច្បាស់ពីវិធានការការពារខ្លួន និងរក្សាអនាម័យខ្លួនកាន់តែច្បាស់ជាមុននេះ គឺជារបាំងសុវត្ថិភាពដ៏ល្អប្រសើរមួយសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ អាចធ្វើដំណើរកម្សាន្តនាឱកាសសងថ្ងៃឈប់សម្រាកខាងមុខប្រកបដោយសុវត្ថិភាព និងប្រកបជាមួយការការពារខ្លួនទុកជាមុន ព្រមទាំងការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ផងដែរ។ វគ្គបណ្ដុះបណ្ដាលជនបង្គោលនៅតាមមូលដ្ឋានឃុំសង្កាត់ទូទាំងខេត្តតាកែវ ស្ដីពីនីតិវិធីស្តង់ដានៃការបង្ការជំងឺកូវីដ-១៩ នៅតាមសហគមន៍។ ក្រុមការងារ ស.ស.យ.ក. ស្រុកអង្គរបូរី បានរៀបចំវគ្គបណ្ដុះបណ្ដាលដល់ សមាជិក សមាជិកា មកពីតាម ឃុំ ទាំង៦ ទូទាំងស្រុកអង្គរបូរី ស្ដីពីនីតិវិធីស្តង់ដារនៃការបង្ការជំងឺកូវីដ-១៩ នៅតាមសហគមន៍ ដើម្បីទទួលបានព័ត៌មាននិងចំណេះដឹងបន្ថែមជាមូលដ្ឋានសម្រាប់ការចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗឱ្យបានយល់កាន់តែច្បាស់នូវវិធានអនាម័យ និងការណែនាំនានារបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់នូវរលកទី២ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមសហគមន៍។