សហភាពសហព័ន្ធយុវជនកម្ពុជា-ស្រុកអង្គរបូរី ខេត្តតាកែវ បានចុះជួយធ្វើផ្ទះជូនដល់អ្នកស្រី មិន សុម៉ាលី

សហភាពសហព័ន្ធយុវជនកម្ពុជា-ស្រុកអង្គរបូរី ខេត្តតាកែវ បានចុះជួយធ្វើផ្ទះជូនដល់អ្នកស្រី មិន សុម៉ាលី អាយុ ៣៣ឆ្នាំជាស្ត្រីមេម៉ាយ មានកូន៣នាក់សព្វថ្ងៃមានជីវភាពក្រលំបាក និងអូសសំរាមយកកំរ៉ៃចិញ្ចឹមកូន ហើយផ្ទះមានស្ថានភាពធ្លុះធ្លាយស្ថិតនៅភូមិស្ទឹងកំបុត ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។
ផ្ទះនោះត្រូវបានធ្វើឡើងពីស័ង្កសីមានទំហំ 4x៦ ម៉ែត្រ ដោយចំណាយថវិកាដែលបានមកពីការរៃអង្គាសពីសប្បុរសជននានានៅក្នុងស្រុកអស់ចំនួន ២៨៨,០០០រៀល។
សម្បុរសជនដែលចូលររួមមានរាយនាមដូចខាងក្រោម:
-លោក ឃុន បូរ អភិបាលស្រុកអង្គរបូរី ៥០០០០រៀល
-លោក គឹម ហឿន អនុលេខាធិការដ្ឋាន ស.ស.យ.កខេត្ត៣០០០០រៀល
-លោក ជា សម្បត្តិ ប្រធានសារមន្ទីរ ៤៤០០០រៀល
-លោក ង៉ែត កោញ ៣០០០០រៀល
-លោក នៅ ឌី ប្រធានមណ្ធលសុខភាពអង្គរបូរី២០០០០រៀល
-អ្នកស្រី ឈាន លក្ខិណា អាជីវករលក់គ្រឿងសំណង់ ២០០០០រៀល
-លោក មុត សុវណ្ណារិទ្ធ ស.ស.យ.ក ស្រុក ១២០០០រៀល
-លោក ពុត រីហ្វីន ស.ស.យ.ក ស្រុក ១២០០០រៀល
-លោក ឡាក់ សារីម និងភរិយាគ្រូបង្រៀន ១០០០០រៀល
-លោក ប៉ែន រដ្ឋា ប៉ូលីស ស្រុក និងជាអនុប្រធានស.ស.យ.ក ស្រុកអង្គរបូរី១០០០០រៀល
-លោក ជឺ គក និង ភរិយាប្រធានការិយាល័យរដ្ឋបាលស្រុក ១០០០០រៀល
-លោក ឌុក សារិន គ្រូបង្រៀន និងជា ស.ស.យ.ក ស្រក១០០០០រៀល
-លោកស្រី ប៉ឹង គឹមហៀង សមាជិកក្រុមប្រឹក្សាស្រុក៥០០០រៀល
-លោក កាំង ចន្ថា ស.ស.យ.ក ស្រុក១០០០០រៀល
-លោក ឡាក់ ងៀង សមាជិកក្រុមប្រឹក្សាស្រុក៥០០០រៀល
លោក ឡាក់ ស្រី សមាជិកក្រុមប្រឹក្សាស្រុក ៥០០០រៀល
-លោក ខាន់ អ៉ីម សមាជិកក្រុមប្រឹក្សាស្រុក៥០០០រៀល