ជនបង្គោល ស.ស.យ.ក. នៅតាមមូលដ្ឋានផ្ទាល់ ជាភ្នាក់ងារដ៏ចម្បងបន្ថែមទៀតក្នុងការផ្សព្វផ្សាយកាន់តែលម្អិតនិងដល់ប្រជាពលរដ្ឋ
ជនបង្គោល ស.ស.យ.ក. នៅតាមមូលដ្ឋានផ្ទាល់ ជាភ្នាក់ងារដ៏ចម្បងបន្ថែមទៀតក្នុងការផ្សព្វផ្សាយកាន់តែលម្អិតនិងដល់ប្រជាពលរដ្ឋ។
គណៈកម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ បានបន្តចុះផ្សព្វផ្សាយវិធានការនានាស្ដីពីការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដល់យុវជនបង្គោលនៅតាមមូលដ្ឋាន ឃុំទូទាំងស្រុក ដើម្បីទទួលបានព័ត៌មាននិងចំណេះដឹងបន្ថែមទៀតជាគ្រឹះក្នុងការចែករំលែកដល់បងប្អូនប្រជាពលរដ្ឋឱ្យទទួលបានកាន់តែច្បាស់នូវការណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីការទប់ស្កាត់ ប្រយុទ្ធប្រឆាំង កុំឱ្យមានកើតឆ្លងនៅក្នុងសហគមន៍ ជាពិសេសទប់ស្កាត់នូវរលកទី២ ក្នុងឱកាសនៃការសងថ្ងៃឈប់សម្រាកខាងមុខនេះផងដែរ។
ពិធីនេះរៀបចំដោយគណៈកម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ ដឹកនាំដោយ លោក ឃ្លាំង សុពុទ្ធី អនុប្រធាន ស.ស.យ.ក. ស្រុកគិរីវង់ និងមានការចូលរួមពី លោកវេជ្ជបណ្ឌិត នុត សុផល វេជ្ជបណ្ឌិតនៃការិយាល័យស្រុកប្រតិបត្តិគិរីវង់ លោក ណុំ ពូន សមាជិក ស.ស.យ.ក. ស្រុកគិរីវង់ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងយុវជនបង្គោលមកពីតាមឃុំផងដែរ។
ឃុំភ្នំដិន ស្រុកគិរីវង់ ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០