គណៈកម្មាធិការ ស.ស.យ.ក. ស្រុកបាទី រៀបចំពិធីផ្សព្វផ្សាយនូវវិធានការការពារជំងឺឆ្លងនានានៅក្នុងសហគមន៍។ ពិធីនេះត្រូវបានរៀបចំផ្សព្វផ្សាយជូនដល់ក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍រដ្ឋបាល មេភូមិ នាយកសាលា និងបងប្អូនប្រជាពលនៅឃុំដូង ស្រុកបាទី
គណៈកម្មាធិការ ស.ស.យ.ក. ស្រុកបាទី រៀបចំពិធីផ្សព្វផ្សាយនូវវិធានការការពារជំងឺឆ្លងនានានៅក្នុងសហគមន៍។ ពិធីនេះត្រូវបានរៀបចំផ្សព្វផ្សាយជូនដល់ក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍រដ្ឋបាល មេភូមិ នាយកសាលា និងបងប្អូនប្រជាពលនៅឃុំដូង ស្រុកបាទី ដើម្បីទទួលបានព័ត៌មានបន្ថែមស្ដីពីការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជំងឺគ្រុនឈីក និងគ្រុនឈាម សម្រាប់ផ្សព្វផ្សាយបន្តដល់ប្អូនៗសិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី ព្រមទាំងមានការចូលរួមពី សមាជិក សមាជិកា ស.ស.យ.ក. និងជនបង្គោលសម្រាប់ផ្សព្វផ្សាយនៅតាមវិទ្យាល័យផងដែរ។
ថ្ងៃអង្គារ៍ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២០