ការងារចុះផ្សព្វផ្សាយស្ដីពីវិធានការរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជំងឺគ្រុនឈីក និងគ្រុនឈាម
ការងារចុះផ្សព្វផ្សាយស្ដីពីវិធានការរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជំងឺគ្រុនឈីក និងគ្រុនឈាម។ ក្រុមការងារ ស.ស.យ.ក. ស្រុកត្រាំកក់ បានសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំត្រពាំងធំខាងត្បូង និងមានការចូលរួមពី លោកមេភូមិ មេភូមិរង បានធ្វើការចុះផ្សព្វផ្សាយស្ដីពីវិធានការណែនាំនានារបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមសហគមន៍ និងបានចែករំលែកអំពីការរបៀបនៃការលាងសម្អាតដៃ ការរក្សាអនាម័យរស់នៅស្អាត ការរៀបចំផ្ទះសម្បែងឱ្យបានស្អាតល្អ ចៀសវាងការមានព្រៃដុះជុំវិញផ្ទះដែលជាជម្រកនៃមូសខ្លា ការកម្ទេច និងកប់ចោលនូវវត្ថុដែលអាចដក់ទឹកបាន ក្នុងន័យទប់ស្កាត់និងលុបបំបាត់កុំឱ្យមានជំងឺឆ្លងនានា ជាពិសេសជំងឺកូវីដ-១៩ ជំងឺគ្រុនឈីក និងគ្រុនឈាមជាដើម។
ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០