ជនបង្គោល ស.ស.យ.ក. នៅតាម ឃុំ ភូមិ ទូទាំងស្រុកព្រៃកប្បាស ទទួលបានការបណ្ដុះបណ្ដាលស្ដីពី « នីតិវិធីស្តង់ដារនៃការបង្ការនិងការត្រួតពិនិត្យជំងឺកូវីដ-១៩ ជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម នៅតាមសហគមន៍»
ជនបង្គោល ស.ស.យ.ក. នៅតាម ឃុំ ភូមិ ទូទាំងស្រុកព្រៃកប្បាស ទទួលបានការបណ្ដុះបណ្ដាលស្ដីពី « នីតិវិធីស្តង់ដារនៃការបង្ការនិងការត្រួតពិនិត្យជំងឺកូវីដ-១៩ ជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម នៅតាមសហគមន៍» គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស សហការជាមួយការិយាល័យស្រុកប្រតិបត្តិ ព្រៃកប្បាស រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី « នីតិវិធីស្តង់ដារនៃការបង្ការនិងការត្រួតពិនិត្យជំងឺកូវីដ-១៩ ជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម នៅតាមសហគមន៍» ដល់បុគ្គលិកនៅតាមមណ្ឌលសុខភាព និងជនបង្គោល ស.ស.យ.ក. មកពីភូមិ ឃុំ ទូទាំងស្រុកព្រៃកប្បាស ដើម្បីទទួលបានបទពិសោធន៍ ចំណេះដឹងថ្មីៗបន្ថែមស្ដីពីជំងឺខាងលើ និងដើម្បីមានមូលដ្ឋានកាន់តែច្បាស់បន្ថែមទៀតក្នុងការចុះអប់រំ ផ្សព្វផ្សាយពីគ្រោះថ្នាក់នៃជំងឺខាងលើ និងវិធានការនានាដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។
ពិធីនេះស្ថិតក្រោមអធិបតីភាព លោក អ៊ុំ សារឿន អភិបាលរងនៃគណ:អភិបាលស្រុកព្រៃកប្បាស លោកវេជ្ជបណ្ឌិត ហុីង សាមិត្ត ប្រធានការិយាល័យស្រុកប្រតិបត្តិព្រៃកប្បាស លោក ទ្រី មករា សមាជិកគណ:កម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ និងមានការចូលរួមពីលោកប្រធានមណ្ឌលសុខភាព ថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ជនបង្គោល ស.ស.យ.ក. មកពីគ្រប់ភូមិ គ្រប់ឃុំទូទាំងស្រុកព្រៃកប្បាសសរុប១៨០នាក់។
ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០