អបអរសាទរទិវាយុវជនអន្ដរជាតិ ១២ សីហា ២០២០
អបអរសាទរទិវាយុវជនអន្ដរជាតិ ១២ សីហា ២០២០
យុវជនដើរតួយ៉ាងសំខាន់ក្នុងការថែរក្សា កសាង និងអភិវឌ្ឍជាតិក្នុងនាមជាអ្នកបន្តវេន។ យុវជនមិនត្រឹមតែមានតួនាទីក្នុងប្រទេសប៉ុណ្ណោះទេ យុវជនក៏ដើរតួនាទីសំខាន់លើឆាកអន្ដរជាតិក្នុងការផ្សព្វផ្សាយកិត្យានុភាពជាតិ និងការរឹតចំណងមិត្តភាពតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងចំណេះដឹងនានា ដែលជាយាននាំមកនូវសុខដុមនីយកម្មក្នុងពិភពលោក។
ក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមនឹងគ្រោះថ្នាក់នៃការរីករាលត្បាតនៃជំងឺកូវីដ-១៩ យុវជនបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។ ដូច្នេះយុវជនគប្បីខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹង និងបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីសម្រាប់ក្រុមគ្រួសារ សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល។