ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ យុវជន ស.ស.យ.ក .ស្រុកអង្គរបុរី ខេត្តតាកែវ

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ យុវជន ស.ស.យ.ក .ស្រុកអង្គរបុរី ខេត្តតាកែវ ដោយមានការសហការ ពីមណ្ឌលសុខភាពព្រះបាទហ៊ុនទៀន ក្រុមប្រឹក្សាស្រុកអង្គរបុរី លោក មេឃុំអង្គរបុរី មេភូមិព្រៃសំបួរ បានចុះផ្សព្វផ្សាយការបង្ការការឆ្លង កូវីដ-19 នៅក្នុងសហគមន៍ មុនពេលសងការឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ដែលមានអ្នកចូលរួមពីសំណាក់ប្រជាពលរដ្ឋ ចំនួន40 នាក់។
ថ្ងៃអង្គារ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១១ខែ សីហា ឆ្នាំ២០២០