គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកបច្ច័យរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.​ ខេត្តតាកែវ បច្ច័យ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំ ស.ស.យ.ក. ស្រុកព្រៃកប្បាស ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព លោក ធូ ទាវវណ្ណា មន្ត្រីការិយាល័យនៃរដ្ឋបាលស្រុកព្រៃកប្បាស

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកបច្ច័យរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.​ ខេត្តតាកែវ បច្ច័យ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំ ស.ស.យ.ក. ស្រុកព្រៃកប្បាស ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព លោក ធូ ទាវវណ្ណា មន្ត្រីការិយាល័យនៃរដ្ឋបាលស្រុកព្រៃកប្បាស ដែលបានទទួលមរណៈភាពកាលពីថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦ៈ២០នាទី ក្នុងជន្មាយុ ៦០ឆ្នាំ ដោយរោគាពាធ។
នៅក្នុងកម្មវិធីបុណ្យនេះក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធ សព ក្រោមការដឹកនាំរបស់ លោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស និងមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក កងកម្លាំង ថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យជុំវិញស្រុក លោកប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាឃុំព្រៃផ្តៅ លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ ជាច្រើនរូបផងដែរ។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ថែរក្សានូវដួងវិញ្ញាណក្ខន្ធនៃសព  បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០