ក្រុមការងារ ស.ស.យ.ក. ស្រុកបាទី បានចុះសួរសុខទុក្ខសមាជិក១រូប ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន
ក្រុមការងារ ស.ស.យ.ក. ស្រុកបាទី បានចុះសួរសុខទុក្ខសមាជិក១រូប ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។
លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទីនិងជាប្រធាន ស.ស.យ.ក. ស្រុកបាទី បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកថវិកាជូនដល់ លោក ជួន រ៉េ សមាជិក ស.ស.យ.ក. ស្រុកបាទី ទទួលបន្ទុកវិទ្យាល័យ អង្គតាភោគ ដែលទើបត្រលប់ពីមន្ទីរពេទ្យក្រោយធ្វើការវះកាត់បញ្ហាបំពង់ករួចរាល់ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។