សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ មានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែលបានចូលរួមចំណែកជាសមាជិកនៃក្រុមការងារក្នុងការទទួលស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ មានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែលបានចូលរួមចំណែកជាសមាជិកនៃក្រុមការងារក្នុងការទទួលស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ សកម្មភាពដ៏មានអត្ថន័យនៅលើវាលស្រែដ៏ធំធេងនិងប្រកបដោយផ្លែផ្កានាពេលនេះគឺបង្ហាញយ៉ាងច្បាស់ថា សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលប្រសូតពីត្រកូលគ្រួសារកសិករគឺមានទឹកចិត្តដ៏ប្រពៃថ្លៃថ្លានិងស្គាល់សុខទុក្ខប្រជារាស្រ្តយ៉ាងពិតប្រាកដ ព្រមទាំងនៅក្បែរប្រជាជន ដឹកនាំកសាងប្រទេសតាំងពីបាតដៃទទេររហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ ក្នុងនាមជាយុវជនមានសេចក្ដីរំភើបរីករាយឥតឧបមា ដូចទៅនឹងប្រជាកសិករទូទាំងប្រទេសកម្ពុជាផងដែរ ដែលមានថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់ខ្ពស់ និងរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់កាលៈទេសៈ។ សូមបួងសួងដល់ទេវតាឆ្នាំថ្មី វត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមប្រោះព្រំពរជ័យ សិរីសួស្ដី បវរមហាប្រសើរ ជូនដល់ សម្ដេចតេជោនាយករដ្ឋមន្រ្តី និងក្រុមគ្រួសារ ជួបប្រទះតែនឹងព្រះពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអង្គារ ១កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០