ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងការចូលរួមចំណែករបស់ព្រះគ្រូចៅអធិការវត្តចំណោមជូនដល់លោកយាយដែលជាទុរគតជននៅក្នុងមូលដ្ឋាន
ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងការចូលរួមចំណែករបស់ព្រះគ្រូចៅអធិការវត្តចំណោមជូនដល់លោកយាយដែលជាទុរគតជននៅក្នុងមូលដ្ឋាន។ ក្រុមការងារ ស.ស.យ.ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងការចូលរួមចំណែករបស់ព្រះគ្រូចៅអធិការវត្តចំណោមជូនដល់លោកយាយដែលជាទុរគតជននៅក្នុងមូលដ្ឋាន។ ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស វិស័យសុខាភិបាល បម្រើការងារនៅការិយាល័យស្រុកប្រតិបត្តិព្រៃកប្បាស និង ក្រុមការងារ ស.ស.យ.ក. ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងការចូលរួមចំណែករបស់ ព្រះគ្រូចៅអធិការវត្តចំណោម ស្ថិតក្នុងឃុំកំពែង ស្រុកព្រៃកប្បាស និងសមាជិក ស.ស.យ.ក. ស្រុកព្រៃកប្បាស ដែលបានចូលរួមក្នុងកម្មវិធីនេះរួមមាន ថវិកា អង្ករ និងសម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគមួយចំនួន ចូលរួមជាមួយលោក មុត តូ ប្រធានក្រុមប្រឹក្សាឃុំព្រៃផ្តៅ ដើម្បីផ្តល់ជូនដល់លោកយាយ អ៊ុ រ័ត្ន (ហៅសូយ) ដែលរស់នៅក្នុង ភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
លោកយាយ អ៊ុ រ័ត្ន រស់នៅបច្ចុប្បន្នតែម្នាក់ឯងដោយយកតង់ធ្វើជាដំបូល និងជញ្ជាំងបាំងដោយស្លឹកត្នោត។ ដោយមើលឃើញពីការលំបាករបស់លោកយាយ លោក មុត តូ ប្រធានក្រុមប្រឹក្សាឃុំ បានសម្រេចធ្វើផ្ទះថ្មីជូនលោកយាយ ទំហំ ៤ម x ៥ ម អំពីដែក ដំបូល និងជញ្ជាំងអំពីស័ង្កសី ទិញគ្រែ ពាងទឹក សម្រាប់លោកយាយរស់នៅបានសមរម្យ។ចំពោះថវិកាដែលធ្វើផ្ទះ និងទិញសម្ភារ:ប្រើប្រាស់ជូនលោកយាយ គឺមួយផ្នែកធំជាថវិកាផ្ទាល់ខ្លួនរបស់លោក មុត តូ និងភរិយា ព្រមទាំងកូនចៅ និងមានការចូលរួមពីសម្បុរសជនផងដែរ។
ក្នុងកម្មវិធីប្រគល់ផ្ទះជូនលោកយាយថ្ងៃនេះ លោកមុត តូ និងភរិយា ព្រមទាំងសប្បុរសជនដែលចូលរួមបាននាំយក អង្ករ ចាន ឆ្នាំង និងសម្ភារ:ប្រើប្រាស់មួយចំនួន រួមជាមួយថវិកា អង្ករ និងសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់លោកយាយផងដែរ។
ថ្ងៃអាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។