លោក ញ៉ែម ស្រស់ អភិបាលស្រុកសំរោង បានដឹកនាំកម្លាំង យុវជន ស.ស.យ.ក ស្រុកសំរោង អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងបីប្រភេទ ចុះជួយរំកិល និងជួសជុលផ្ទះជូនគ្រួសារប្អូន ហ៊ុន ភារម្យ

លោក ញ៉ែម ស្រស់ អភិបាលស្រុកសំរោង បានដឹកនាំកម្លាំង យុវជន ស.ស.យ.ក ស្រុកសំរោង អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងបីប្រភេទ ចុះជួយរំកិល និងជួសជុលផ្ទះជូនគ្រួសារប្អូន ហ៊ុន ភារម្យ នៅភូមិត្រពាំងទ្រា ឃុំរវៀង ដើម្បីស្នាក់នៅជា បណ្ដោះអាសន្ន មុនទទួលបានផ្ទះថ្មីជាអំណោយ ដ៍ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះដែតលោកអភិបាលស្រុកបាន ជួយជាថវិកាចំនួន ១០០.000៛ យុវជន ស.ស.យ.ក ស្រុកថវិកា១០០.០០០៛ សរុប ២០០.០០០៛ ដើម្បីទិញសម្ភារៈសម្រាប់ការជួសជុលផ្ទះនេះដែរ។ សកម។មភាពដ៏ថ្លៃថ្លានេះបង្ហាញអោយឃើញពី ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកអភិបាលស្រុក ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលជាសសរទ្រូងរបស់ប្រទេសជាតិ។