ក្រុមការងារស.ស.យ.កស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកអំណោយលោក សុខ ពុទ្ធិវុធ ប្រធានស.ស.យ.កខេត្តតាកែវ ដោយមានការចូលរួមពីលោក អែម អន ប្រធានការិយាល័យ អប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកព្រៃកប្បាស

ក្រុមការងារស.ស.យ.កស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកអំណោយលោក សុខ ពុទ្ធិវុធ ប្រធានស.ស.យ.កខេត្តតាកែវ ដោយមានការចូលរួមពីលោក អែម អន ប្រធានការិយាល័យ អប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកព្រៃកប្បាស លោកស្រីទ្រី សុីថា មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកព្រៃកប្បាស និងស្វាមី និងមានការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកស.ស.យ.កស្រុក រួមមាន សៀវភៅឆាយហាក់ No_504 ឡូ  ប៊ិកcello superglide ៥ឡូ  ខោអាវកីឡា៤០សម្រាប់ ចូលរួមជាមួយព្រះតេជគុណ ឃ្លោក ប៊ុនជឿន ព្រះគ្រូចៅអធិការវត្តចំណោម ស្ថិតក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ក្នុងកម្មវិធីចែករង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស១៦០នាក់ មកពីវិទ្យាល័យកំពែង និងវិទ្យាល័យភ្ញីមាស ដែលកំពុងធ្វើស្វ័យសិក្សានៅក្នុងបរិវេណវត្តចំណោម ស្ថិតក្នុងភូមិ ចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការជួយឧបត្ថម្ភ របស់ព្រះគ្រូចៅអធិការវត្តចំណោម។
ថ្ងៃសៅរ៍ ៦រោច ខែ អាសាឍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២០។