សមាជិក សមាជិកា ស.ស.យ.ក. ស្រុកបូរីជលសារ បានចូលរួមសម្របសម្រួល ក្នុងពិធីសំណេះសំណាលនិងចែកអំណោយដល់ ប្រជាពលរដ្ឋប្រឈមក្នុងការខ្វះខាតចំនួន២០០គ្រួសារក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩

សមាជិក សមាជិកា ស.ស.យ.ក. ស្រុកបូរីជលសារ បានចូលរួមសម្របសម្រួល ក្នុងពិធីសំណេះសំណាលនិងចែកអំណោយដល់ ប្រជាពលរដ្ឋប្រឈមក្នុងការខ្វះខាតចំនួន២០០គ្រួសារក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ប៉ៃ សំបូរ  ប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋាន ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ
ថ្ងៃសុក្រ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០