ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៥ ក្នុងស្រុកព្រៃកប្បាស
« ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៥ ក្នុងស្រុកព្រៃកប្បាស »
ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកបច្ច័យ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ចូលរួមជាមួយលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសព្រមទាំងភរិយា លោកឧកញ៉ា នុត រ៉ានី និងលោកជំទាវ អ៊ុន សោភា លោក សុខ វាសនា និងលោកស្រី នូ ស្រីស្រស់ លោកអភិបាលរងស្រុក និងមន្រ្តីរាជការជុំវិញស្រុកព្រៃកប្បាសទាំងអស់ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ក្នុងពិធីប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៥វត្ត គឺវត្តធម្មវិន័យ វត្តឈ្នះ វត្តសេដ្ឋី វត្តព្រៃល្វានិងវត្តតេជោសិទ្ធារាមបានហ្លួង ដោយក្នុងមួយវត្តទៀនព្រះវស្សា១គូ អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ៥កេស ទឹកផ្លែឈើ៤កេស មី៤កេស សាដក១គូ ទឹកត្រី២យួរ ទឹកសីុអីុវ២យួរ ត្រីខ២យួរ និងបច្ច័យកសាងក្នុង១វត្តចំនួន១.០០០.០០០៛ និងប្រគេនព្រះចៅអធិការវត្តក្នុង១វត្ត ២០០.០០០៛ និងភិក្ខុ សាមណេរ ចំនួន១១អង្គ ក្នុង១អង្គ ២០.០០០៛ ស្ថិតក្នុងឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០