ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តក្រាំងស្លា និងវត្តចារ
« ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តក្រាំងស្លា និងវត្តចារ »
ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកបច្ច័យរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ចូលរួមជាមួយ ឯកឧត្តម តឹប អឿន ប្រធានក្រុមការងាររាជរដ្នាភិបាលចុះមូលដ្ឋានឃុំចារ និងសហការី និងលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសព្រមទាំងភរិយា រួមជាមួយលោកឧកញ៉ា នុត រ៉ានី និងលោកជំទាវ អ៊ុន សោភា លោក សុខ វាសនា និងលោកស្រី នូ ស្រីស្រស់ លោកអភិបាលរងស្រុក និងមន្រ្តីរាជការជុំវិញស្រុកព្រៃកប្បាសទាំងអស់ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ក្នុងពិធីប្រគេនទេយ្យវត្ថុ និងទៀនចំណាំព្រះវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន២វត្ត គឺវត្តក្រាំងស្លា និងវត្តចារ ដោយក្នុងមួយវត្តទៀនវស្សា១គូ អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ៥កេស ទឹកផ្លែឈើ៤កេស មី៤កេស សាដក១គូ ទឹកត្រី២យួរ ទឹកសីុអីុវ២យួរ ត្រីខ២យួរ និងបច្ច័យកសាងក្នុង១វត្តចំនួន១.៥០០.០០០៛ និងប្រគេនព្រះចៅអធិការវត្តក្នុង១វត្ត ២០០.០០០៛ និងភិក្ខុ សាមណេរចំនួន១១អង្គ ក្នុង១អង្គ ២០.០០០៛ និងលោកអាចារ្យគណៈកម្មការវត្តក្នុង១វត្ត ១០០.០០០រៀល ស្ថិតក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែ កក្ដដា ឆ្នាំ២០២០