ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងសប្បុរសជន ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៦៧គ្រួសារ

« ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងសប្បុរសជន ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៦៧គ្រួសារ »
ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយក អង្ករ មី ទឹកត្រី ទឹកសុីអុីវ ដែលជាអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងសប្បុរសជនរួមមាន ព្រះតេជគណព្រះគ្រូចៅធិការវត្តចារ និងវត្តក្រាំងស្លា លោក ផូ កែវរស្មីប្រធានការិយាល័យគណនេយ្យ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ លោកហែម ម៉ាចម្ចាស់ស្ថានីយ៍ទឹកស្អាត បត់រកា ស្រុកសំរោង លោក លីវ ពិសិដ្ឋ បម្រើការនៅក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិក ស.ស.យ.ក. ស្រុកព្រៃកប្បាស ចែកជូនដល់គ្រួសារក្រីក្រ ចំនួន៦៧គ្រួសារ រស់នៅក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ២០គ.ក មី១០កញ្ចប់ ទឹកត្រី១ដប ទឹកសុីអីវ១ដប ជូនដល់លោកតាចាស់ជរាម្នាក់ថវិកា ៨០ ០០០៛ មី១កេះ ត្រីខ១ឡូ ជូនរដ្ឋបាលឃុំ មី ៤កេះ ទឹកត្រី  ទឹកសុីអីវ និងត្រីខ១ឡូ ។
ថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០