ស.ស.យ.ក-តាកែវ បានចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ

ស.ស.យ.ក-តាកែវ បានចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ។
 អត្ថន័យនៃពិធីបុណ្យមាឃបូជា ប្រារព្ធធ្វើឡើងគឺដើម្បី៖
-រំលឹកថ្ងៃដែលព្រះពុទ្ធអង្គដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ នៅនា បាវាលចេតីយ៍
-រំលឹកថ្ងៃដែលព្រះពុទ្ធអង្គសម្ដែងឱវាទប្បាតិមោក្ខទាំង៣ គឺ
១.សព្វបាបស្ស អករណំ = ព្រះពុទ្ធមិនអោយធ្វើបាបទាំងពួង
២.កុសលស្សូ បសម្បទា = ព្រះពុទ្ធអង្គឲ្យយើងញ៉ាំងកុសលទាំងពួងអោយកើតឡើង
៣.សចិត្ត បរិយោទបនំ = ព្រះពុទ្ធអង្គទ្រង់ឲ្យសត្វលោកជម្រះចាកមន្ទិលគឺ លោភៈ ទោសៈ និងមោហៈ។
-រំលឹកថ្ងៃដែលព្រះពុទ្ធអង្គប្រជុំសាវ័ក ១២៥០អង្គ ហៅថាចតុរង្គសន្និបាត ប្រកបដោយអង្គបួន គឺ៖
១. ថ្ងៃនោះជាថ្ងៃនក្ខត្តឫក្សប្រកបដោយតិថី (១៥កើត ពេញបូណ៌មី ខែមាឃ)
២. ព្រះភិក្ខុសង្ឃ ១២៥០អង្គ និមន្តមកដោយគ្មានការណាត់ទុក
៣. ព្រះភិក្ខុសង្ឃទាំង ១២៥០អង្គ នោះ សុទ្ធតែជា ឯហិភិក្ខុដូចគ្នាទាំងអស់
៤. ព្រះភិក្ខុសង្ឃទាំង ១២៥០អង្គ នោះ សុទ្ធតែជា ព្រះខីណាស្រពគ្រប់អង្គ។
* ក្នុងឱកាសនោះ សសយក-តាកែវ បានបូជានូវព្រះពុទ្ធរូបចំនួន ៤៥កញ្ចក់ផងដែរ៕