អបអរសាទរ ខួបទី១២នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក
អបអរសាទរ ខួបទី១២នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក
ប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់ខ្មែរត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូសម្រេចបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំលើកទី៣២របស់ខ្លួននៅទីក្រុងកេប៊ិច ប្រទេសកាណាដា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។ យើងពិតជាមានមោទនភាព និងចងចាំមិនភ្លេចនូវបេសកកម្មដ៏ថ្លៃថ្លា និងមានអត្ថន័យជាប្រវត្តិសាស្រ្តរបស់ថ្នាក់ដឹកនាំព្រះរាជាណាចក្រកម្ពុជា ជាពិសេសរបស់សម្តេចវិបុលបញ្ញា សុខ អាន ក្នុងការងាររៀបចំការដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនេះរហូតទទួលបានជោគជ័យពេញបរិបូរណ៍។