សមាជិក សមាជិកា ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមសម្របសម្រួល ក្នុងកម្មវិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋចំនួន១៧០គ្រួសារនៅក្នុងភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ

សមាជិក សមាជិកា ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមសម្របសម្រួល ក្នុងកម្មវិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋចំនួន១៧០គ្រួសារនៅក្នុងភូមិស្ទឹងកំបុត  ឃុំអង្គរបូរី  ស្រុកអង្គរបូរី  ខេត្តតាកែវ។ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិត សុខុន  រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា  និងមានការចូលរួមពី ឯកឧត្តម សុះ ម៉ូសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  និងជាប្រធានសមាគមគ្រូពេទ្យឥស្លាមកម្ពុជា   ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ លោកអភិបាល អភិបាលរងស្រុកអង្គរបូរី  កងកម្លាំងប្រដាប់អាវុធ  អាជ្ញាធរឃុំ-ភូមិ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជាង២០០នាក់។
ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០