ក្រុមគ្រួសារ ស.ស.យ.ក-ខេត្តតាកែវ ​បានចុះសួរសុខទុក្ខលោក ប៉ែន រដ្ឋា អនុប្រធានប្រចាំការ ស.ស.យ.ក-ស្រុកអង្គរបូរី

ក្រុមគ្រួសារ ស.ស.យ.ក-ខេត្តតាកែវ ដែលដឹកនាំដោយលោក ហេង សុគន្ធ លេខាធិការ នៃលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ រួមទាំងសមាជិក បានចុះសួរសុខទុក្ខលោក ប៉ែន រដ្ឋា អនុប្រធានប្រចាំការ ស.ស.យ.ក-ស្រុកអង្គរបូរី ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ព្រមទាំងបាននាំយកនូវថវិកានិងគ្រឿងបរិភោគមួយចំនួន ដែលជាអំណោយរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងជាអំណោយដែលកើតចេញពីទឹកចិត្តរបស់ក្រុមគ្រួសារ ស.ស.យ.ក-ខេត្តតាកែវទាំងមូល។