៤ឃុំក្នុងស្រុកទ្រាំង យុវជន ស.ស.យ.ក. ខេត្តតាកែវ បានបន្តចុះផ្សព្វផ្សាយពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងការណែនាំរបស់ក្រសួងសុខាភិបាល
« ៤ឃុំក្នុងស្រុកទ្រាំង យុវជន ស.ស.យ.ក. ខេត្តតាកែវ បានបន្តចុះផ្សព្វផ្សាយពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងការណែនាំរបស់ក្រសួងសុខាភិបាល » ជំងឺកូវីដ១៩ បានកំពុងរាលដាលទូទាំងពិភពលោក និងបានជះឥទ្ធិពលមួយចំនួនដល់ប្រទេសកម្ពុជាយើងផងដែរ។ ទន្ទឹមនេះយើងត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ និងរក្សាអនាម័យឱ្យបានជាប់ជាប្រចាំដោយរួមមានការពាក់ម៉ាសឱ្យបានត្រឹមត្រូវ ការលាងសម្អាតដៃឱ្យបានញឹកញាប់ រក្សាគម្លាតសង្គមនិងគម្លាតបុគ្គល កាត់បន្ថយការជួបជុំជាដើម។ យុវជន ស.ស.យ.ក. ស្រុកទ្រាំង បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល ដើម្បីចុះអប់រំ ផ្សព្វផ្សាយស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងវិធានការការពារនានាជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៤ឃុំ រួមមានឃុំសំបួរ អង្គខ្នុរ ជីខ្មា និងឃុំត្រឡាច ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវ។ ការរក្សាបាននូវអនាម័យល្អ ហូបស្អាត រស់នៅស្អាត ជាវិធានការមួយដែលអាចទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នេះ ក៏ដូចជាជំងឺឆ្លងនានានៅក្នុងសហគមន៍យើងផងដែរ។
ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០