បន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅឃុំចំនួន៥
« បន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅឃុំចំនួន៥ »
ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បានបន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដែលមានគណៈអភិបាលស្រុក អាជ្ញាធរឃុំ ភូមិ ដើម្បីចុះផ្សព្វផ្សាយស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋចំនួន៥ឃុំ ក្នុងនោះរួមមានឃុំព្រៃស្លឹក អង្គខ្នុរ អង្កាញ់ ស្រង៉ែ និងឃុំធ្លក។
ជាមួយគ្នានេះអាជ្ញាធរស្រុកក៏បានឆ្លៀតសួរសុខទុក្ខបងប្អូនដែលកំពុងធ្វើចត្តាឡីស័កដល់គេហដ្ឋាន ដោយលើកទឹកចិត្តឱ្យបន្តស្នាក់នៅដាច់ដោយឡែកគ្រប់ចំនួន១៤ថ្ងៃ និងធ្វើការតាមដានសុខភាពជាប្រចាំផងដែរ។ ក្រុមការងារក៏បានផ្ដល់ជូននូវខិតប័ណ្ណផ្សព្វផ្សាយស្ដីពីវិធីលាងសម្អាតដៃឱ្យបានល្អ និងសាប៊ូលាងដៃសម្លាប់មេរោគដល់ក្រុមគ្រួសារដែលមានសមាជិកទើបមកពីក្រៅប្រទេស និងកំពុងធ្វើចត្តាឡីស័កនេះផងដែរ។
ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០