ស.ស.យ.ក. ស្រុកទ្រាំង បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយអប់រំពីវិធានការពារជំងឺឆ្លងនានា អាជ្ញាធរមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញចុះសួរសុខទុក្ខដល់គេហដ្ឋានប្រជាពលរដ្ឋដែលបានត្រលប់មកពីក្រៅប្រទេស

ស.ស.យ.ក. ស្រុកទ្រាំង បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយអប់រំពីវិធានការពារជំងឺឆ្លងនានា អាជ្ញាធរមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញចុះសួរសុខទុក្ខដល់គេហដ្ឋានប្រជាពលរដ្ឋដែលបានត្រលប់មកពីក្រៅប្រទេស និងកំពុងធ្វើចត្តាឡីស័ក ចំនួន៣រូប (ស្រី១រូប) ដល់គេហដ្ឋានផ្ទាល់ស្ថិតក្នុងភូមិព្រៃមាស ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ ដែលដឹកនាំដោយ លោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុកទ្រាំង និង លោក ឈួន ផាន់នី អភិបាលនៃគណៈអភិបាលស្រុកទ្រាំង ព្រមទាំងមានការចូលរួមពី លោក ព្រំ ឆាត សមាជិកក្រុមប្រឹក្សាស្រុក លោកមឃុំ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិរដ្ឋបាលឃុំ មន្ត្រីមណ្ឌលសុខភាពឃុំ មេភូមិ និងក្រុមការងារយុវជន ស.ស.យ.ក. ស្រុកទ្រាំង និងបានផ្តល់ជូនម៉ាស់ សាប៊ូ ប័ណ្ណអប់រំផ្សព្វផ្សាយស្ដីពីវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ។
ថ្ងៃច័ន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០