ការជួយយកអាសាចំពោះគ្នាទៅវិញទៅមក ជាស្មារតីរួមគ្នា ខ្មែរតែមួយមិនអាចខ្វះបាន ដែលនាំឱ្យមានសាមគ្គីភាពកាន់តែរឹងមាំ

« ការជួយយកអាសាចំពោះគ្នាទៅវិញទៅមក ជាស្មារតីរួមគ្នា ខ្មែរតែមួយមិនអាចខ្វះបាន ដែលនាំឱ្យមានសាមគ្គីភាពកាន់តែរឹងមាំ »
}ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិកា ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក-តាកែវ ទៅសួរសុខទុក្ខ លោក ធូ ទាវវណ្ណា មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកព្រៃកប្បាសដែលកំពុងសម្រាកព្យាបាលជំងឺដល់គេហដ្ឋានស្ថិតក្នុងភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការដឹកនាំចូលរួមពី លោក ញ៉ែម ស្រស់ អភិបាលនៃគណ:អភិបាលស្រុកព្រៃកប្បាស និងមានការចូលរួមដោយ លោកអធិការនគរបាលស្រុក លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុក មន្ត្រីការិយាល័យ និង លោកនាយកសាលា។
ថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២០